១ របាក្សត្រ 27:28 - អាល់គីតាប លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាស ជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ នឹងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ |
ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹម មានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។
ស្តេចអហាប់ដើរត្រួតពលទ័ពអ៊ីស្រអែល ហើយចែកស្បៀងអាហារឲ្យ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រអែលបោះជំរំ ទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។
ស្តេចស៊ូឡៃម៉ានតែងតាំងរាជប្រតិភូដប់ពីរនាក់ ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រអែលទាំងមូល អស់លោកទាំងនោះ មានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារជូនគាត់ និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែក្នុងមួយឆ្នាំ។
លោកស៊ីម៉ាយជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្តេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។
ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។
គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលអ៊ីសា ព្រោះអ៊ីសាត្រូវដើរកាត់តាមនោះ។
ស្អារ៉ែម អាឌី ថែម កេដេរ៉ា និងក្តេរ៉ូថែម គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
កេដេរ៉ូត បេតដាកូន ណាអាម៉ា និងម៉ាកេដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។