លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ
១ របាក្សត្រ 27:22 - អាល់គីតាប មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអម្បាលម៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអំបាលម៉ាន |
លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ
មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅស្រុកកាឡាដ គឺ លោកយ៉ីដូរ ជាកូនរបស់លោកសាការីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធពុនយ៉ាម៉ីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
ស្តេចទតបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្តេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្តេច ព្រមទាំងពួកកូនច្បង ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។