ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 27:21 - អាល់គីតាប

មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​ទៀត នៅ​ស្រុក​កាឡាដ គឺ លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រីយ៉ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ពុនយ៉ា‌ម៉ីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាកា‌រី។ ក្នុង​ពួក​បេនយ៉ាមីន គឺ​យ្អា‌សៀល ជា​កូន​អ័ប៊ី‌នើរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាការី ក្នុង​ពួក​បេន‌យ៉ាមីន គឺ​យ្អា‌សៀល ជា​កូន​អ័ប៊ី‌នើរ

សូមមើលជំពូក



១ របា‌ក្សត្រ 27:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


នៅ​ថ្ងៃ​នោះ កង‌ទ័ព និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ថា ស្តេច​ទត​មិន​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ទេ។


លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសា‌ស៊ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល គឺ​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេដា‌យ៉ា។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អសា‌រាល ជា​កូន​របស់​លោក​យេរូ‌ហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នានា នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។