លោកហេលែប ជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយ ជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន
១ របាក្សត្រ 27:15 - អាល់គីតាប កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផា នៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទីដប់ពីរ សម្រាប់ខែទីដប់ពីរ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មានពីរម៉ឺនបួនពាន់នាក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផានៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។ |
លោកហេលែប ជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយ ជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន
កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។
មេដឹកនាំកុលសម្ព័ន្ធនានា នៃជនជាតិអ៊ីស្រអែលមានដូចតទៅ: មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។
លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោកឲ្យគាត់ធ្វើជាប្រពន្ធ។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះជនជាតិអ៊ីស្រអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។