១ របាក្សត្រ 23:17 - អាល់គីតាប លោកអេលាស៊ើរ មានកូនប្រុសតែមួយឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់ |
មានលោកសេបួលជាពូជពង្សរបស់លោកគើរសុន កូនរបស់ណាពីម៉ូសាជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។
រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលាស៊ើរ មានលោករេហាបយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីកគ្រី ជាឪពុករបស់លោកសឡូមីត។
ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតម៉ូសាគិតថា អុលឡោះជាម្ចាស់របស់ឪពុកខ្ញុំបានជួយខ្ញុំ ទ្រង់បានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្តេចហ្វៀរ៉អ៊ូន។