រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
១ របាក្សត្រ 2:51 - អាល់គីតាប សាលម៉ា ជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាលម៉ាជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ |
រ៉ាជែលបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោក គឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម
លោកសូបាលដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូត ចំនួនពាក់កណ្តាល
លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរ ជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ឋតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់នាងអេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។
អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយនាក់កើតចេញពីអ្នក គាត់នឹងថែរក្សាជនជាតិអ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង» ។
ដ្បិតមានចែងទុកក្នុងគីតាបថា “អាល់ម៉ាហ្សៀសជាពូជពង្សរបស់ទតជាស្តេចហើយគាត់នឹងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ទត”»។
នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។
ម្តាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែនឬមិនមែន?»។
ពេលនោះលោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមអុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់គាត់ដែរ!»។
ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូមអុលឡោះតាអាឡាប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។