ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:3 - អាល់គីតាប

កូន​របស់​លោក​យូដា មាន អ៊ើរ អូណាន់ និង​សេឡា។ អ្នក​ទាំង​បី​នេះ ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ទាំង​បី​នាក់​នេះ​ជា​កូន​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់។ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បាន​ដក​យក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ និង​សេឡា ។ អ្នក​ទាំង​បី​នេះ​ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ នឹង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ

សូមមើលជំពូក



១ របា‌ក្សត្រ 2:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។


ដាន់ យូសុះ ពុនយ៉ា‌ម៉ីន ណែប‌ថាលី កាឌ និង​អេ‌ស៊ើរ។


កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល។


កូន​ចៅ​របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ អ៊ើរ​ជា​អ្នក​សង់​ក្រុង​លេកា ឡាអា‌ដា ជា​អ្នក​សង់​ក្រុង​ម៉ារី‌សា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេស‌ឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាស‌បេអា


ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​រៀម​ច្បង​គេ និង​កូន​ចៅ​របស់​គាត់។


កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន់ ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។


កូន​ចៅ​ឯទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ាស ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ាស។