ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:21 - អាល់គីតាប

ក្រោយ​មក​លោក​ហេស្រុន បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ​មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ​លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក លោក​ហេស្រុន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

សូមមើលជំពូក



១ របា‌ក្សត្រ 2:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​បាន​ឃើញ​កូន​ចៅ​របស់​អេប្រា‌អ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​គាត់​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ាណា‌សេ ដែល​គាត់​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។


លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសា‌លាល។


លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់‌គ្រង​លើ​ភូមិ​ម្ភៃ​បី​នៅ​ស្រុក​កាឡាដ។


កូន​របស់​លោក​ម៉ាណា‌សេ គឺ អាសរាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើ‌រ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។


កូន​ចៅ​របស់​លោក​ម៉ាណាសេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ម៉ាកៀរ ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ​បុរស​របស់​អំបូរ​កាឡាដ។


ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ​ទួត​របស់​លោក​កាឡាដ​ក្នុង​អំបូរ​ម៉ាកៀរ នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​យូសុះ នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។


ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត–‌យ៉ាអៀរ។


ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ ទៅ​ឲ្យ​អំបូរ​ម៉ាគារ