ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:11 - អាល់គីតាប

ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ: លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង ម្លាប់​ខ្មាំង​អស់​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ឈ្មោះ​របស់​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​អ្នកទាំង​បី ហើយ​បាន​ពួយ​លំពែង សម្លាប់​មនុស្ស​បីរយ​នាក់​ក្នុង​ពេល​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ: លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ នោះ​បាន​រាប់​ដូច​ជា​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​យ៉ាសុ‌បៀម ជា​កូន​របស់​ពួក​ហាក់‌ម៉ូនី​ម្នាក់ លោក​ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​បាន​ពួយ​លំពែង សំឡាប់​មនុស្ស​៣០០​នាក់​តែ​១​គ្រា

សូមមើលជំពូក



១ របា‌ក្សត្រ 11:11
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់‌អាច​របស់​ស្តេច​ទត: យ៉ូសែប-‌បាសេ‌បែត ជា​កូន​របស់​លោក​តាក‌ម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។


ពេល​នោះ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់​គាត់​ពោល​ថា៖ «ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្តូរ​ផ្តាច់​នៅ​ជា​មួយ ស្តេច​ហើយ។ សូម​ឲ្យ​សេចក្តី​សុខ‌សាន្ត​កើត​មាន​ដល់​ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច! ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច បាន​ជួយ​ស្តេច​ហើយ!»។ ស្តេច​ទត​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​គាត់។


កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។