ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 10:6 - អាល់គីតាប

ដូច្នេះ​ស្តេច​សូល និង​បុត្រា​ទាំង​បី ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់​បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​បី ព្រម​ទាំង​ពួក​វង្ស​របស់​ទ្រង់​ទាំង​អស់ បាន​បាត់​បង់​ជីវិត​ទៅ​ជា‌មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់ បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ ដែល​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។

សូមមើលជំពូក



១ របា‌ក្សត្រ 10:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្តេច​ឃើញ​ស្តេច​ស្លាប់​ដូច្នេះ គាត់​ក៏​ហូត​ដាវ​រួច​ផ្តួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។


កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​ឃើញ​ថា អ៊ីស្រ‌អែល​បាក់​ទ័ព ហើយ​ស្តេច​សូល​ព្រម​ទាំង​បុត្រា ស្លាប់​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល​រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលី‌ស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។


ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្តេច​របស់​អ្នក​រាល់​គ្នា​មិន​ខាន។


ដូច្នេះ ស្តេច​សូល បុត្រា​ទាំង​បី​នាក់ សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា​របស់​ស្តេច និង​ពល​ទាហាន​ទាំង​អស់​បាន​ស្លាប់​ជា​មួយ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។


ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​អុលឡោះ​មិន​ទាន់​ចប់​ស្រួល​បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ​អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​គាត់​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។