១ របាក្សត្រ 1:50 - អាល់គីតាប ពេលស្តេចបាល-ហាណាន់ស្លាប់ ស្តេចហាដាដអ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ ភរិយារបស់ស្តេចមាននាមថា មហេថាបែលជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលបាល-ហាណាន់សុគតទៅ ព្រះបាទហាដាឌបានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ឈ្មោះ ប៉ាវ ហើយមហេសីព្រះនាមថា មហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់ |
ស្តេចបាលហាណាន់ ជាបុត្ររបស់អកបោរ ស្លាប់ទៅ ស្តេចហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ ប្រពន្ធរបស់ស្តេច មាននាមថា មហេថាបែល ជាបុត្រីរបស់ម៉ាតរេឌ និងជាចៅរបស់ម៉េសាហាប់។
បន្ទាប់មក ស្តេចហាដាដស្លាប់។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុម មាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត