១ របាក្សត្រ 1:36 - អាល់គីតាប កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និងអាម៉ាឡេក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា នឹងអាម៉ាលេក |
ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល អុលឡោះតាអាឡាសម្រេចធ្វើចំពោះស្រុកអេដុម និងគម្រោងការដែលទ្រង់គ្រោងទុក ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ក្រុងថេម៉ាន ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងបូសរ៉ាផង»។
ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
អុលឡោះមកពីស្រុកថេម៉ាន ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។