១ យ៉ូហាន 5:2 - អាល់គីតាប ដោយយើងស្រឡាញ់អុលឡោះ និងប្រតិបត្ដិតាមហ៊ូកុំទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល យើងដឹងថា យើងស្រឡាញ់កូនរបស់ព្រះ ដោយសារតែការនេះឯង គឺកាលណាយើងស្រឡាញ់ព្រះ ហើយប្រព្រឹត្តតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ Khmer Christian Bible ដោយរបៀបនេះហើយដែលយើងដឹងថា យើងស្រឡាញ់កូនៗរបស់ព្រះជាម្ចាស់ គឺនៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាយើងស្រឡាញ់ព្រះ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះយើងដឹងថា យើងស្រឡាញ់ពួកកូនរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ នោះយើងដឹងថា យើងស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ |
រីឯអ្នកដែលកាន់តាមពាក្យរបស់គាត់ សេចក្ដីស្រឡាញ់របស់អុលឡោះពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងអ៊ីសាដោយសេចក្ដីនេះ
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
យើងបានទទួលបទបញ្ជានេះពីអុលឡោះថា «អ្នកណាស្រឡាញ់អុលឡោះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។