១ យ៉ូហាន 3:11 - អាល់គីតាប ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។ Khmer Christian Bible នេះជាសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក |
នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីអុលឡោះឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក
ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
បងប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ដទៅ។
នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។
ជាបឋម ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។
ដំណឹងដែលយើងបានឮពីអ៊ីសាអាល់ម៉ាហ្សៀស ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅៈ អុលឡោះជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងទ្រង់ទាល់តែសោះ។
កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើអុលឡោះបានស្រឡាញ់យើងដល់កំរិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
យើងបានទទួលបទបញ្ជានេះពីអុលឡោះថា «អ្នកណាស្រឡាញ់អុលឡោះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។
កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីអុលឡោះ។ អ្នកណាមានចិត្ដស្រឡាញ់ អ្នកនោះកើតមកពីអុលឡោះ ហើយក៏ស្គាល់អុលឡោះដែរ។
ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទបញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទបញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។