អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
១ យ៉ូហាន 2:23 - អាល់គីតាប អ្នកណាមិនទទួលស្គាល់អ៊ីសាជាបុត្រា អ្នកនោះក៏គ្មានអុលឡោះជាបិតានៅជាមួយដែរ រីឯអ្នកដែលទទួលស្គាល់អ៊ីសាជាបុត្រា ទើបមានអុលឡោះជាបិតានៅជាមួយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលបដិសេធព្រះបុត្រា ក៏គ្មានព្រះបិតាដែរ; អ្នកដែលសារភាពព្រះបុត្រា ក៏មានព្រះបិតាដែរ។ Khmer Christian Bible អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបដិសេធមិនទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះគ្មានព្រះវរបិតាទេ ឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះក៏មានព្រះវរបិតាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកណាដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង |
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់បុត្រា ក្រៅពីបិតា ហើយក៏គ្មាននរណាស្គាល់បិតា ក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្ត សំដែងឲ្យស្គាល់នោះដែរ»។
អុលឡោះជាបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់បុត្រាក្រៅពីអុលឡោះជាបិតា ហើយក៏គ្មាននរណាស្គាល់អុលឡោះជាបិតាក្រៅពីបុត្រា និងអ្នកដែលបុត្រាពេញចិត្តសំដែងឲ្យស្គាល់នោះដែរ»។
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពបុត្រា ដូចគេគោរពអុលឡោះជាបិតា។ អ្នកណាមិនគោរពបុត្រាទេអ្នកនោះក៏មិនគោរពអុលឡោះជាបិតា ដែលបានចាត់បុត្រាឲ្យមកនោះដែរ។
ពួកគេសួរអ៊ីសាថា៖ «តើបិតារបស់អ្នកនៅឯណា?»។ អ៊ីសាមានប្រសាសន៍ឆ្លើយទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់បិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់បិតារបស់ខ្ញុំមិនខាន»។
តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់អ៊ីសាថា ជាអាល់ម៉ាហ្សៀសនោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ទាំងអុលឡោះជាបិតា ទាំងអ៊ីសាជាបុត្រា គឺអ្នកនោះហើយជាមេប្រឆាំងអាល់ម៉ាហ្សៀស។
អ្នកណាប្រកាសជំនឿថាអ៊ីសាពិតជាបុត្រារបស់អុលឡោះ អុលឡោះស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងទ្រង់ ដែរ។
បងប្អូនអាចស្គាល់រសរបស់អុលឡោះបាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា អ៊ីសាអាល់ម៉ាហ្សៀសបានមកកើតជាមនុស្ស អ្នកនោះមានរសអុលឡោះមកពីអុលឡោះមែន
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។