ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពេត្រុស 4:10 - អាល់គីតាប

បង​ប្អូន​ម្នាក់ៗ​បាន​ទទួល​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង​ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​អំណោយ​ទាន គ្រប់​បែប​យ៉ាង​របស់​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បម្រើ​គ្នាទៅវិញទៅមក​តាម​អំណោយទាន​ដែល‍ខ្លួន​បាន​ទទួល ក្នុងនាមជា​មេការ​ដ៏ល្អ​នៃ​ព្រះគុណ​ផ្សេងៗ‍របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅមក​ទៅ​តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល​ ទុក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដ៏​ល្អ​លើ​ព្រះគុណ​ផ្សេងៗ​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បងប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន ​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ

សូមមើលជំពូក



១ ពេត្រុស 4:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ទេ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


គេ​នឹង​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​នេះ ពាស‌ពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខី‌ភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ​ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។


«បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។


អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។


ពួក​នោះ​នាំ​គ្នា​សួរ​ស្តេច​ថា “អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​បាន​ឃើញ​ស្តេច​ឃ្លាន ឃើញ​ស្តេច​ស្រេក ឃើញ​ស្តេច​ជា​ជន​បរទេស ឃើញ​ស្តេច​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ស្តេច​ឈឺ ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​សោះ​ពី​អង្កាល់?”។


ដ្បិត​បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ឡើយ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។


អ៊ីសា‌ជាអម្ចាស់​ឆ្លើយ​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀត​ៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។


មុន​ពេល​ចេញ​ដំណើរ​ទៅ គាត់​បាន​ហៅ​អ្នក​បម្រើ​របស់​គាត់​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន​ម្នាក់​ៗ​ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។


នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ស្តេច​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ដ្រី​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​អ៊ីសា និង​សិស្ស​របស់​គាត់។


ប៉ុន្ដែ ពេល​នេះ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសា‌ឡឹម ដើម្បី​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ


បង​ប្អូន​ទាំង​នោះ​បាន​សម្រេច​ចិត្ដ​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បង​ប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍ ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។


ប៉ុន្ដែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ប៉ុណ្ណោះ។ គុណ​របស់​ទ្រង់​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្ដែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ក្តី​មេត្តា​របស់​អុលឡោះ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។


ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​គុណ​ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្ដែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ


តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​អុលឡោះ​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​អុលឡោះ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​អុលឡោះ​ទៅ​វិញ?


ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​អុលឡោះ យើង​សូម​ទូន្មាន​បង​ប្អូន​ថា កុំ​ទទួល​សេចក្តី​ប្រណី‌សន្តោស របស់​ទ្រង់ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ


ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏‌បរិសុទ្ធនោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បង​ប្អូន​ទេ


ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ក្ដី ក៏​អុលឡោះ​បាន​ផ្ដល់​គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ជីវិត​ដ៏​បរិបូណ៌​បំផុត​របស់​អាល់ម៉ា‌ហ្សៀស ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។


គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន


សូម​អ៊ីសា‌ជាអម្ចាស់​ប្រោស​ប្រទាន ឲ្យ​គាត់​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ពី​អម្ចាស់​នៃ​យើង នៅ​ថ្ងៃ​អ៊ីសា​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេ‌សូ គាត់​បាន​ជួយ ជ្រោម​ជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។


ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​អុលឡោះ អ្នក​អភិបាល ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត​ក្រទម មិន​ឆាប់​ខឹង មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។


ដ្បិត​អុលឡោះ មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ដ​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​នាម​ទ្រង់ ដោយ​បង​ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។


បន្ទាប់​ពី​បង​ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ អុលឡោះ​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ឲ្យ​ទទួល​សិរី‌រុង‌រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ទ្រង់​នឹង​លើក​បង​ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង​ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង​ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។


ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង​ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន។