ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
១ ពង្សាវតារក្សត្រ 9:5 - អាល់គីតាប យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រអែលរហូតតទៅ ដូចយើងបានសន្យាជាមួយទត ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រអែលជានិច្ច”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងតាំងរាជ្យរបស់អ្នកលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលយើងបានសន្យានឹងដាវីឌ ជាបិតារបស់អ្នកថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងពង្រឹងរាជសម្បត្តិរបស់អ្នកនៅស្រុកអ៊ីស្រាអែលរហូតតទៅ ដូចយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នកតែងតែមានម្នាក់គ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងតាំងរាជ្យឯងលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
ពេលកូនប្រព្រឹត្តដូច្នេះ អុលឡោះតាអាឡានឹងសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្ន ចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្តីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែលជានិច្ច”។
«អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមហ៊ូកុំរបស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នកតាមពាក្យដែលយើងបានសន្យាជាមួយទតជាបិតារបស់អ្នក។
គាត់មានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងការអស្ចារ្យ ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាបិតារបស់ខ្ញុំ
អុលឡោះតាអាឡាបានសម្រេចតាមបន្ទូលសន្យារបស់ទ្រង់ គឺខ្ញុំឡើងស្នងរាជ្យរបស់ស្តេចទត ជាបិតារបស់ខ្ញុំ ខ្ញុំគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ ខ្ញុំក៏បានសង់ដំណាក់នេះជូនអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលដែរ។