ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
១ ពង្សាវតារក្សត្រ 9:14 - អាល់គីតាប ស្តេចហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកជូនស្តេចស៊ូឡៃម៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចហ៊ីរ៉ាមបានផ្ញើមាសមួយរយម្ភៃហាបមកថ្វាយដល់ព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហ៊ីរ៉ាមបានយកមាសទម្ងន់បួនពាន់គីឡូក្រាមមកថ្វាយព្រះបាទសាឡូម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហ៊ីរ៉ាមទ្រង់ក៏ផ្ញើមាស១២០ហាបមក ថ្វាយដល់សាឡូម៉ូន។ |
ភរិយារបស់ស្តេចស្រុកសេបា យកមាសទម្ងន់បួនពាន់គីឡូក្រាម មកជូនស្តេច រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមកពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកជូនស្តេចស៊ូឡៃម៉ាន ដូចភរិយារបស់ស្តេចស្រុកសេបាឡើយ។
រីឯពែងទាំងប៉ុន្មានរបស់ស៊ូឡៃម៉ាន សុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលស្តេចស៊ូឡៃម៉ាន ប្រាក់គ្មានតម្លៃឡើយ។
ពេលនោះស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានផ្តល់ឈើតាត្រៅ ឈើកកោះ និងមាសជូនស្តេចស៊ូឡៃម៉ានតាមតែគាត់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ស្តេចស៊ូឡៃម៉ានក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ជូនស្តេចហ៊ីរ៉ាមវិញដែរ។
ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកជូនស្តេចស៊ូឡៃម៉ាន។
រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។