Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 9:11 - អាល់គីតាប

11 ពេល​នោះ​ស្តេច​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ផ្តល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន​តាម​តែ​គាត់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ស្តេច​ស៊ូឡៃ‌ម៉ាន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ជូន​ស្តេច​ហ៊ីរ៉ាម​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ផ្គត់‌ផ្គង់​ឈើ​តា‌ត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះបាទ​សាឡូម៉ូន តាម​ដែល​ទ្រង់​ត្រូវ​ការ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រទាន​ទី​ក្រុង​ម្ភៃ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ទ្រង់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ នឹង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូម៉ូន តាម​ព្រះ‌ហឫទ័យ​ទ្រង់​គ្រប់​ជំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 9:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ​ដើម្បី​កសាង​សំណង់​ពីរ គឺ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​របស់​គាត់។


ស្តេច​ហ៊ីរ៉ាម​ចេញ​ពី​ទី‌ក្រុង​ទីរ៉ុស ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រគល់​ជូន តែ​គាត់​មិន​ពេញ​ចិត្ត​ទេ។


ស្តេច​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


ពួក​ខ្ញុំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្តី​ត្រូវ​ការ​របស់​ស្តេច ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ជូន​ស្តេច រួច​ស្តេច​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។


គាត់​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ជូន​នោះ​ឡើង​វិញ រួច​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទៅ​រស់​នៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជា‌ជន​ទាំង​ភូមិៗ ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រ‌អែល​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម