គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។
១ ពង្សាវតារក្សត្រ 6:8 - អាល់គីតាប ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្តាំនៃដំណាក់ ហើយមានជណ្តើរមួយសម្រាប់ឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ខាងលើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្ដាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្ដាលនោះ ហើយពីថ្នាក់កណ្ដាលទៅឯថ្នាក់ទីបីដោយសារជណ្តើរវង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្ដាំនៃព្រះដំណាក់ ហើយមានជណ្ដើរមួយសម្រាប់ឡើងទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់ខាងលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្តាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្តាលនោះ ហើយពីថ្នាក់កណ្តាលទៅឯថ្នាក់ទី៣ដោយសារជណ្តើរវង់ |
គេសង់ដំណាក់ ដោយប្រើថ្មដែលគេដាប់ទុកជាមុន ហេតុនេះ ក្នុងពេលសង់ គេពុំឮស្នូរញញួរដែកដាប់ ឬគ្រឿងប្រដាប់ធ្វើពីដែកណាមួយនៅក្នុងដំណាក់ទេ។
ស្តេចហេសេគាបង្គាប់ឲ្យគេរៀបចំបន្ទប់ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពេលរៀបចំរួចស្រេចហើយ
«ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។
បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។