អុលឡោះតាអាឡាមានបន្ទូលថា: “តើអ្នកណាចង់ទាក់ទាញចិត្តអហាប់ ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
១ ពង្សាវតារក្សត្រ 22:21 - អាល់គីតាប ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះអុលឡោះតាអាឡាជម្រាបថា“ខ្ញុំចង់ទៅទាក់ទាញចិត្តគាត់!”។ អុលឡោះតាអាឡាសួរថា “តើអ្នកធ្វើដូចម្តេច?” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ |
អុលឡោះតាអាឡាមានបន្ទូលថា: “តើអ្នកណាចង់ទាក់ទាញចិត្តអហាប់ ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
វិញ្ញាណនោះឆ្លើយថា “ខ្ញុំនឹងបណ្តាលចិត្តអ្នកប្រឹក្សាទាំងអស់របស់ស្តេចឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញចិត្តគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
អុលឡោះតាអាឡាដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់អ្នកប្រឹក្សាទាំងអស់របស់ស្តេច ដ្បិតអុលឡោះតាអាឡាបានសម្រេច ឲ្យស្តេចរងទុក្ខវេទនាហើយ!»។
វិញ្ញាណនោះជម្រាបថា “ខ្ញុំនឹងបណ្តាលចិត្តណាពីទាំងអស់របស់ស្តេច ឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញគេ ដូច្នេះចូរទៅធ្វើចុះ!”។
ថ្ងៃមួយ ពួកម៉ាឡាអ៊ីកាត់នាំគ្នាចូលមកជួបអុលឡោះតាអាឡា ហើយអ៊ីព្លេសហ្សៃតនក៏មកជួបទ្រង់ជាមួយពួកគេដែរ។
គឺជាវិញ្ញាណរបស់ពួកអ៊ីព្លេស។ វាសំដែងទីសំគាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់អុលឡោះ ជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់