អ្នកនាំសារមកជួបស្តេចអហាប់ជាថ្មីជម្រាបថា៖ «ស្តេចបេន-ហាដាឌមានប្រសាសន៍ដូចតទៅ: យើងបានចាត់គេឲ្យមកជម្រាបស្តេចថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ស្តេចមកឲ្យយើង។
ពួករាជទូតក៏មកម្តងទៀត ទូលថា៖ «បេន-ហាដាដ ទ្រង់មានរាជឱង្ការម្តងហើយថា "យើងបានចាត់ទូតឲ្យមកឯងប្រាប់ថា អ្នកត្រូវប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកយើង
អ្នកនាំសារមកគាល់ព្រះបាទអហាប់ជាថ្មី ទូលថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការដូចតទៅ: យើងបានចាត់គេឲ្យមកទូលព្រះករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះករុណាមកឲ្យយើង។
រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ នឹងប្រពន្ធកូនឯងមកអញ
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
ស្តេចអ៊ីស្រអែលឆ្លើយតបថា៖ «សូមជម្រាប រូបខ្ញុំ និងអ្វីៗទាំងប៉ុន្មានដែលខ្ញុំមានសុទ្ធជាកម្មសិទ្ធិរបស់ស្តេចដូចស្តេចមានប្រសាសន៍មែន»។
ដូច្នេះថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងចាត់អ្នកបម្រើឲ្យមកជួបស្តេច ពួកគេនឹងប្រមូលអ្វីៗទាំងអស់នៅក្នុងដំណាក់ស្តេច និងក្នុងផ្ទះសម្បែងរបស់អ្នកបម្រើ គឺពួកគេប្រមូលយករបស់របរទាំងប៉ុន្មានដែលស្តេចស្រឡាញ់ពេញចិត្ត»។