ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
១ ពង្សាវតារក្សត្រ 2:46 - អាល់គីតាប ស៊ូឡៃម៉ានចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ស្តេចស៊ូឡៃម៉ានក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្តេចបានបង្គាប់បេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតស៊ីម៉ាយឲ្យស្លាប់ទៅ។ ដូច្នេះ រាជ្យនោះបានតាំងជាមាំមួន ក្នុងអំណាចព្រះបាទសាឡូម៉ូនហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ព្រះបាទសាឡូម៉ូនក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់បង្គាប់ទៅបេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតឲ្យវាស្លាប់ទៅ ឯរាជ្យ នោះបានតាំងជាមាំមួន ក្នុងអំណាចសាឡូម៉ូនហើយ។ |
ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
ស្តេចស៊ូឡៃម៉ាន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្តេចអដូនីយ៉ា។ សម្តេចអដូនីយ៉ាក៏ស្លាប់ទៅ។
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
ប៉ុន្តែ យើងស៊ូឡៃម៉ាននឹងទទួលពរ ហើយរាជសម្បត្តិរបស់ស្តេចទតនឹងរឹងមាំ នៅចំពោះអុលឡោះតាអាឡារហូតរៀងតទៅ»។
ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត មានអំណាចកាន់តែរឹងមាំឡើង។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់នៅជាមួយ ហើយប្រោសប្រទានឲ្យគាត់បានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីខ្លួនជាមុនសិន។
ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចំរើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។