ទតប្រាប់ថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញមុខទតទេ។
១ ពង្សាវតារក្សត្រ 2:36 - អាល់គីតាប ស្តេចស៊ូឡៃម៉ានចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ទៅកាន់គាត់ថា៖ «អ្នកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក បង្គាប់ថា៖ «ចូរឯងសង់ផ្ទះមួយនៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំចេញទៅណាទៀតឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការទៅកាន់លោកថា៖ «លោកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ |
ទតប្រាប់ថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏ទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញមុខទតទេ។
ស្តេចស៊ូឡៃម៉ានចាត់គេ ឲ្យទៅអញ្ចើញសម្តេចអដូនីយ៉ាចុះពីអាសនៈ។ សម្តេចក៏ចូលទៅក្រាបគោរពស្តេចស៊ូឡៃម៉ាន ហើយស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «សូមបងត្រឡប់ទៅផ្ទះវិញចុះ»។
កាលណាស្ដេចប្រកបដោយយុត្តិធម៌នៅលើរាជ្យបល្ល័ង្ក គាត់ពិចារណាឃើញអំពើអាក្រក់ភ្លាម។