ស្តេចស៊ូឡៃម៉ានរកសម្លាប់លោកយេរ៉ូបោម គាត់ក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប រហូតដល់ស្តេចស៊ូឡៃម៉ានស្លាប់។
១ ពង្សាវតារក្សត្រ 14:25 - អាល់គីតាប នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចរេហូបោម ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះឆ្នាំទីប្រាំ ក្នុងរាជ្យស្តេចរេហូបោម ស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម |
ស្តេចស៊ូឡៃម៉ានរកសម្លាប់លោកយេរ៉ូបោម គាត់ក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប រហូតដល់ស្តេចស៊ូឡៃម៉ានស្លាប់។
ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។