ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
១ ពង្សាវតារក្សត្រ 13:19 - អាល់គីតាប អ្នកនាំសាររបស់អុលឡោះក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកសំណព្វរបស់ព្រះ ក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។ |
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
នៅពេលដែលអ្នកទាំងពីរអង្គុយរួមតុជាមួយគ្នា អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីដែលបាននាំអ្នកនាំសាររបស់អុលឡោះមកវិញ។
ដ្បិតអុលឡោះតាអាឡាបានហាមខ្ញុំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយទ្រង់ក៏មិនឲ្យខ្ញុំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
ពេត្រុស និងយ៉ូហាន ឆ្លើយតបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះអុលឡោះ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់អុលឡោះ?
«ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានណាពី ឬអ្នកទាយឆុតណាម្នាក់ ប្រកាសអំពីទីសំគាល់ ឬការអស្ចារ្យអ្វីមួយ
កុំស្តាប់ពាក្យរបស់ណាពី ឬអ្នកទាយឆុតនោះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
រីឯណាពី ឬអ្នកទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេនិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។