កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីស្តេចស៊ូឡៃម៉ាន ទៅស្នាក់នៅស្រុកអេស៊ីប។
១ ពង្សាវតារក្សត្រ 12:3 - អាល់គីតាប ពេលនោះគេបានចាត់មនុស្ស ឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយជម្រាបស្តេចរេហូបោមថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងក្រុមជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម នឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា |
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីស្តេចស៊ូឡៃម៉ាន ទៅស្នាក់នៅស្រុកអេស៊ីប។
«បិតារបស់ស្តេច បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ស្តេចបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។
ពេលនោះគេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ពួកគេជម្រាបស្តេចរេហូបោមថា៖
លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្តាយរបស់គាត់ និងញាតិសន្តានទាំងប៉ុន្មានខាងម្តាយ ហើយពោលថា៖