នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
១ ពង្សាវតារក្សត្រ 11:22 - អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀត បានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាតឲ្យទូលបង្គំចាកចេញទៅផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផារ៉ោនមានបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។ |
នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
អុលឡោះបានបណ្តាលឲ្យលោករេសោនជាកូនរបស់លោកអេលីយ៉េសដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ស្តេចស៊ូឡៃម៉ាន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺស្តេចហាដា-រេស៊ើរ ជាស្តេចស្រុកសូបា។
ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កឲ្យមានការអាក្រក់។
(សូមឲ្យអ្នកនៅជំនាន់នេះយក បន្ទូលរបស់អុលឡោះតាអាឡាទៅពិចារណាចុះ!) អ៊ីស្រអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកទ្រង់វិញទេ!”។
ប៉ុន្ដែពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយតួនក៏ដោយ ក៏ខ្ញុំមិនបដិសេធថា មិនស្គាល់តួនជាដាច់ខាត»។ សិស្សឯទៀតៗក៏ជម្រាបអ៊ីសាដូចពេត្រុសដែរ។
បន្ទាប់មក អ៊ីសាសួរសិស្សថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេឆ្លើយថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។