គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅអ៊ីព្រហ៊ីមថា “ថ្ងៃមួយ សារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនគាត់ ក្នុងគ្រាដែលគាត់មានវ័យចាស់ណាស់ទៅហើយ»។
១ ពង្សាវតារក្សត្រ 11:20 - អាល់គីតាប ប្អូនស្រីរបស់នាងថាផ្នេស បង្កើតកូនប្រុសម្នាក់ឈ្មោះកេនូបាតជូនលោកហាដាឌ។ នាងថាផ្នេស យកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំង ជាមួយបុត្ររបស់ស្តេចហ្វៀរ៉អ៊ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុសមួយឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយព្រះរាជបុត្រនៃស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្អូនស្រីរបស់ព្រះមហាក្សត្រិយានីថាផ្នេសបង្កើតកូនប្រុសមួយរូបឈ្មោះកេនូបាត ជូនលោកហាដាឌ។ ព្រះមហាក្សត្រិយានីថាផ្នេសយកកូននោះទៅចិញ្ចឹមនៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ដូច្នេះ កេនូបាតបានរស់នៅក្នុងវាំងជាមួយបុត្ររបស់ព្រះចៅផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយនឹងព្រះរាជបុត្រនៃស្តេច |
គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅអ៊ីព្រហ៊ីមថា “ថ្ងៃមួយ សារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនគាត់ ក្នុងគ្រាដែលគាត់មានវ័យចាស់ណាស់ទៅហើយ»។
លោកហាដាឌបានទទួលការប្រោសប្រណីពីស្តេចហ្វៀរ៉អ៊ូន។ ស្តេចបានលើកប្អូនថ្លៃ គឺប្អូនស្រីរបស់នាងថាផ្នេសឲ្យធ្វើជាភរិយារបស់គាត់ផង។
នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
លុះនាងផ្តាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅម៉ាស្ទិទរបស់អុលឡោះតាអាឡា នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះកុមារសាំយូអែលនៅក្មេងណាស់។