Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:19 - អាល់គីតាប

19 លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ស្តេច​ហ្វៀរ៉‌អ៊ូន។ ស្តេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​នាង​ថាផ្នេស​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​គាត់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​ហាដាឌ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​របស់​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គម‌ហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌ចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេស ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ហើយ​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គាត់ គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធនាគារ​មាន​ចិត្ត​សន្តោស​ដល់​គាត់។


ប៉ូទីផារ​ពេញ​ចិត្ត​នឹង​យូសុះ​ណាស់ គាត់​ក៏​ឲ្យ​យូសុះ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង​តាំង​យូសុះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។


ស្តេច​ហ្វៀរ៉អ៊ូន​ដាក់​ឈ្មោះ​ឲ្យ​យូសុះ​ថា “សាប់‌ណាត់‌ផានា”ហើយ​ស្តេច​ដណ្តឹង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ប៉ូទី‌ផេរ៉ា ជា​អ៊ីមុាំ​នៅ​ក្រុង​អូន មក​ឲ្យ​យូសុះ​ធ្វើ​ជា​ភរិយា។ ពេល​នោះ យូសុះ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។


ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​គាត់ ព្រម​ទាំង​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ទៀត​ផង។


ប្អូន​ស្រី​របស់​នាង​ថាផ្នេស បង្កើត​កូន​ប្រុស​ម្នាក់​ឈ្មោះ​កេនូ‌បាត​ជូន​លោក​ហាដាឌ។ នាង​ថាផ្នេស យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន។ ដូច្នេះ កេនូ‌បាត​បាន​រស់​នៅ​ក្នុង​វាំង ជា​មួយ​បុត្រ​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន។


ប៉ុន្ដែ អុលឡោះ​នៅ​ជា​មួយ​គាត់ អុលឡោះ​បាន​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ចិត្ត​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​រាជ​វាំង​ទាំង​មូល​ផង។


កាល​គេ​បំបរ​បង់​ម៉ូសា​ចោល បុត្រី​របស់​ស្ដេច​ហ្វៀរ៉អ៊ូន​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ធ្វើ​ជា​កូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម