គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ គាត់បានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់បិតាគាត់។
គ្រានោះ ហាដាឌបានរត់រួច ព្រមទាំងសាសន៍អេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌនៅកុមារតូចនៅឡើយ។
គ្រានោះ លោកហាដាឌនៅជាកុមារនៅឡើយ លោកបានរត់គេចខ្លួនទៅស្រុកអេស៊ីបជាមួយជនជាតិអេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោក។
គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ
សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់ មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
លោកយ៉ូអាប់ និងកងទ័ពអ៊ីស្រអែលទាំងមូល បានបោះទ័ពនៅស្រុកអេដុម អស់រយៈពេលប្រាំមួយខែ រហូតទាល់តែពួកគេសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។
ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់គាត់ ព្រមទាំងប្រទានដីធ្លីឲ្យគាត់ទៀតផង។
ពេលនោះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា បានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ នាងនាំកូននោះទៅលាក់នៅបន្ទប់ដេកមួយក្នុងម៉ាស្ជិទ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់កុមារមិនឲ្យនាងអថាលាឃើញ ដូច្នេះកុមារក៏រួចពីស្លាប់។