ស្តេចទតមានអាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងអាវឲ្យគាត់ច្រើនជាន់យ៉ាងណាក្តី ក៏គាត់ពុំអាចកក់ក្តៅដែរ។
១ ពង្សាវតារក្សត្រ 1:15 - អាល់គីតាប នាងបាតសេបាក៏ចូលទៅជួបទត នៅក្នុងបន្ទប់គេង។ ពេលនោះគាត់មានអាយុជរាណាស់ហើយ ហើយនាងអប៊ីសាកជាអ្នកភូមិស៊ូណែមកំពុងតែនៅបម្រើទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម កំពុងតែបម្រើទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបាតសេបាក៏ចូលទៅគាល់ស្ដេច នៅក្នុងក្រឡាបន្ទំ។ ពេលនោះ ព្រះរាជាមានព្រះជន្មាយុជរាណាស់ហើយ ហើយនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម កំពុងតែនៅបម្រើព្រះរាជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់ |
ស្តេចទតមានអាយុកាន់តែជរាណាស់ហើយ ទោះបីគេគ្រងអាវឲ្យគាត់ច្រើនជាន់យ៉ាងណាក្តី ក៏គាត់ពុំអាចកក់ក្តៅដែរ។
ណាពីណាថានពោលទៀតថា៖ «ពេលនាងជម្រាបទតចប់ហើយ ខ្ញុំក៏នឹងចូលទៅជួបគាត់តាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសំដីទាំងប៉ុន្មានដែលនាងបានជម្រាបនោះ»។
ក្នុងទឹកដីអ៊ីស្រអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកជូនទត។