ណាពីណាថានពោលទៀតថា៖ «ពេលនាងជម្រាបទតចប់ហើយ ខ្ញុំក៏នឹងចូលទៅជួបគាត់តាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសំដីទាំងប៉ុន្មានដែលនាងបានជម្រាបនោះ»។
បន្ទាប់មក នៅពេលដែលព្រះនាងកំពុងតែទូលនឹងស្តេចនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយជួយបញ្ជាក់ពាក្យរបស់ព្រះនាងដែរ»។
លោកណាថានពោលទៀតថា៖ «ពេលនាងទូលស្ដេចចប់ហើយ ខ្ញុំក៏នឹងចូលទៅគាល់ស្ដេចតាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសម្ដីទាំងប៉ុន្មានដែលនាងបានទូលនោះ»។
មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
សូមអញ្ជើញចូលទៅជួបស្តេចទត ហើយជម្រាបដូចតទៅ: “សូមជម្រាបស្តេច ស្តេចបានស្បថនឹងខ្ញុំថា ស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំនឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។
នាងបាតសេបាក៏ចូលទៅជួបទត នៅក្នុងបន្ទប់គេង។ ពេលនោះគាត់មានអាយុជរាណាស់ហើយ ហើយនាងអប៊ីសាកជាអ្នកភូមិស៊ូណែមកំពុងតែនៅបម្រើទត។
នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។