Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:15 - អាល់គីតាប

15 នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ទត នៅ​ក្នុង​បន្ទប់​គេង។ ពេល​នោះ​គាត់​មាន​អាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ីសាក​ជា​អ្នក​ភូមិ​ស៊ូ‌ណែម​កំពុង​តែ​នៅ​បម្រើ​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម កំពុង​តែ​បម្រើ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡា‌បន្ទំ។ ពេល​នោះ ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម កំពុង​តែ​នៅ​បម្រើ​ព្រះ‌រាជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​អាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​អាវ​ឲ្យ​គាត់​ច្រើន​ជាន់​យ៉ាង​ណា​ក្តី ក៏​គាត់​ពុំ​អាច​កក់​ក្តៅ​ដែរ។


ណាពី​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ជម្រាប​ទត​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​ជួប​គាត់​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ជម្រាប​នោះ»។


នាង​បាត‌សេ‌បា​លុត​ជង្គង់​គោរព​ទត ហើយ​ទត​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។


ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​នាង​អប៊ីសាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ជូន​ទត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម