ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់
១ ពង្សាវតារក្សត្រ 1:10 - អាល់គីតាប ប៉ុន្តែ សម្តេចមិនអញ្ជើញណាពីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាប្អូនមកចូលរួមទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែទ្រង់មិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជរបស់ទ្រង់មកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ សម្ដេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្ដេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា នឹងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។ |
ស្តេចទតសំរាលទុក្ខនាងបាតសេបា ជាប្រពន្ធ ហើយក៏រួមរស់ជាមួយនាង។ នាងប្រសូតបានកូនម្នាក់ រួចឲ្យឈ្មោះថាស៊ូឡៃម៉ាន។ អុលឡោះតាអាឡាស្រឡាញ់កូននោះណាស់
ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។
អដូនីយ៉ាបានសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើនធ្វើគូរបាន។ អដូនីយ៉ាបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញអ៊ីមុាំអបៀថើរ និងលោកមេទ័ពយ៉ូអាប់ តែពុំបានអញ្ជើញស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចឲ្យទៅចូលរួមទេ។
ប៉ុន្តែ សម្តេចមិនបានអញ្ជើញខ្ញុំ ជាអ្នកបម្រើរបស់ស្តេច ឬអ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ហើយក៏មិនបានអញ្ជើញសម្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទៅចូលរួមដែរ។
ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
ថ្ងៃមួយសម្តេចអដូនីយ៉ា ជាបុត្ររបស់ស្តេចទត និងនាងហាគីត ទៅជួបនាងបាតសេបាជាម្តាយរបស់ស្តេចស៊ូឡៃម៉ាន។ នាងបាតសេបាសួរសម្តេចអដូនីយ៉ាថា៖ «តើសម្តេចមកទីនេះ ក្នុងបំណងល្អឬ?»។ សម្តេចតបថា៖ «ខ្ញុំមកដោយបំណងល្អទេ!»។
លោកអសារា ជាកូនរបស់ណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់ណាថានជាអ៊ីមុាំ និងជាមន្ត្រីជំនិតរបស់ស៊ូឡៃម៉ាន។