អុលឡោះបានបង្កើតមនុស្ស ជាតំណាងរបស់អុលឡោះ អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ ដូចទ្រង់ អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
១ ធីម៉ូថេ 2:13 - អាល់គីតាប ដ្បិតអុលឡោះបានបង្កើតអាដាមជាមុន រួចបង្កើតនាងហាវ៉ាតាមក្រោយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអ័ដាមត្រូវបានបង្កើតជាមុន រួចមកអេវ៉ា Khmer Christian Bible ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមុន រួចទើបបង្កើតនាងអេវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា |
អុលឡោះបានបង្កើតមនុស្ស ជាតំណាងរបស់អុលឡោះ អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ ដូចទ្រង់ អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា។
អុលឡោះតាអាឡាជាម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបអាដាម។
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “ហាវ៉ា” ដ្បិតនាងជាម្តាយរបស់មនុស្សទាំងអស់ដែលមានជីវិត។