Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 2:13 - ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​អ័ដាម​ត្រូវបាន​បង្កើត​ជាមុន រួចមក​អេវ៉ា

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​លោក​អ័ដាម​មុន​ រួច​ទើប​បង្កើត​នាង​អេវ៉ា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ដ្បិត​អុលឡោះ​បាន​បង្កើត​អាដាម​ជា​មុន រួច​បង្កើត​នាង​ហាវ៉ា​តាម​ក្រោយ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 2:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទ្រង់​និម្មិតបង្កើត​មនុស្ស​តាម​រូបរាង​របស់អង្គទ្រង់ គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​គេ​តាម​រូបរាង​របស់​ព្រះ​; ព្រះអង្គ​បាន​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មនុស្ស​នៅ​តែម្នាក់ឯង​មិន​ល្អ​ទេ យើង​នឹង​បង្កើត​អ្នកជំនួយ​ម្នាក់​សម្រាប់​គេ ដែល​សម​នឹង​គេ”។


បន្ទាប់មក ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​មនុស្សស្រី​ម្នាក់​ពី​ឆ្អឹងជំនីរ​ដែល​ព្រះអង្គ​បាន​យកចេញ​ពី​មនុស្ស​នោះ ហើយ​នាំ​នាង​មក​ឯ​មនុស្ស​នោះ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​សូន​មនុស្ស​ពី​ធូលី​ដី ហើយ​ផ្លុំ​ខ្យល់ដង្ហើម​នៃ​ជីវិត​ចូលក្នុង​រន្ធច្រមុះ​របស់គេ នោះ​មនុស្ស​ក៏​បានជា​អ្នក​មានជីវិត​។


ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “យើង​នឹង​បង្កើន​ទុក្ខលំបាក​របស់នាង​យ៉ាងសម្បើម​ក្នុង​ការមានផ្ទៃពោះ​របស់នាង គឺ​នាង​ត្រូវ​សម្រាល​កូន​ទាំង​ឈឺចុកចាប់​។ បំណងប្រាថ្នា​របស់នាង​នឹងមាន​ចំពោះ​ប្ដី​នាង ប៉ុន្តែ​ប្ដី​ត្រូវ​គ្រប់គ្រង​លើ​នាង​វិញ”។


មនុស្ស​នោះ​ដាក់ឈ្មោះ​ប្រពន្ធ​របស់ខ្លួន​ថា អេវ៉ា ពីព្រោះ​នាង​ជា​ម្ដាយ​នៃ​មនុស្ស​ទាំងអស់​ដែល​មានជីវិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម