គួរតែទ្រង់ជះកំហឹង ទៅលើប្រជាជាតិដែលពុំស្គាល់ទ្រង់ និងនគរនានាដែលមិនគោរពបម្រើនាម ទ្រង់នោះវិញ។
១ ថែស្សាឡូនីច 4:5 - អាល់គីតាប ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់អុលឡោះនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល មិនមែនក្នុងចិត្តស្រើបស្រាលនៃតណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ។ Khmer Christian Bible មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ |
គួរតែទ្រង់ជះកំហឹង ទៅលើប្រជាជាតិដែលពុំស្គាល់ទ្រង់ និងនគរនានាដែលមិនគោរពបម្រើនាម ទ្រង់នោះវិញ។
សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំង នោះ។ រីឯអុលឡោះជាបិតាដែលនៅសូរ៉កា ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ អុលឡោះជាបិតារបស់អ្នករាល់គ្នា ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។
ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
ហេតុនេះហើយបានជាអុលឡោះបណ្ដោយឲ្យពួកគេប្រព្រឹត្ដអំពើសៅហ្មង តាមទំនើងចិត្ដលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។
ហេតុនេះហើយបានជាអុលឡោះបណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្ដផ្ទុយពីធម្មជាតិវិញ
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់អុលឡោះ តាមអ្វីៗដែលប្រាជ្ញាញាណរបស់ទ្រង់សំដែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាអុលឡោះពេញចិត្តសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
ហេតុនេះ ចូរភ្ញាក់ខ្លួនឡើង កុំប្រព្រឹត្ដអំពើបាបសោះឡើយ។ មានអ្នកខ្លះក្នុងចំណោមបងប្អូន មិនស្គាល់អុលឡោះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យបងប្អូនខ្មាសខ្លួន។
កាលពីដើម បងប្អូនពុំស្គាល់អុលឡោះទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។
កាលណោះ បងប្អូននៅឆ្ងាយពីអាល់ម៉ាហ្សៀស គ្មានសិទ្ធិចូលជាតិអ៊ីស្រអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចងឡើងដោយបន្ទូលសន្យារបស់អុលឡោះទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានអុលឡោះដែរ។
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
គាត់មកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់អុលឡោះ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់អ៊ីសាជាអម្ចាស់នៃយើង។
ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់អុលឡោះចូលចិត្ដនោះយូរពេកហើយ គឺបានប្រព្រឹត្ដអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។