ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។
១ ថែស្សាឡូនីច 4:10 - អាល់គីតាប ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្ដែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ ព្រះគម្ពីរខ្មែរសាកល ពិតមែនហើយ អ្នករាល់គ្នាកំពុងធ្វើដូច្នេះដល់បងប្អូនទាំងអស់នៅម៉ាសេដូនទាំងមូល។ ក៏ប៉ុន្តែបងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នេះកាន់តែច្រើនឡើងថែមទៀត Khmer Christian Bible ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នករាល់គ្នាក៏បានស្រឡាញ់ពួកបងប្អូនទាំងអស់នៅក្នុងស្រុកម៉ាសេដូនទាំងមូលដែរ។ ប៉ុន្ដែ បងប្អូនអើយ យើងសូមទូន្មានអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់យ៉ាងនោះ កាន់តែខ្លាំងឡើងថែមទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំសូមទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ |
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏បរិសុទ្ធ នៅក្រុងយេរូសាឡឹម។
ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអ៊ីសាជាអម្ចាស់ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏បរិសុទ្ធទាំងអស់
ខ្ញុំសូមអង្វរអុលឡោះដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់
ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើអាល់ម៉ាហ្សៀសអ៊ីសា និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏បរិសុទ្ធទាំងអស់
សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
នៅចំពោះមុខអ៊ីសាជាអម្ចាស់ យើងទុកចិត្ដបងប្អូនថា បងប្អូនតែងតែប្រព្រឹត្ដតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្ដតាមតទៅមុខទៀតដែរ។
ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។