១ ថែស្សាឡូនីច 2:20 - អាល់គីតាប បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។ ព្រះគម្ពីរខ្មែរសាកល ពិតមែនហើយ អ្នករាល់គ្នាជាសិរីរុងរឿង និងជាអំណររបស់យើង៕ Khmer Christian Bible ព្រោះអ្នករាល់គ្នាជាសិរីរុងរឿង និងជាអំណររបស់យើងមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិតមែន អ្នករាល់គ្នាជាសិរីល្អ និងជាអំណររបស់យើងមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្ដីអំណររបស់យើងខ្ញុំពិតមែន។ |
ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ
ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខនៅថ្ងៃអ៊ីសាជាអម្ចាស់នៃយើងត្រឡប់មកវិញនោះដែរ។
ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្ដស្នាក់នៅក្រុងអាថែន តែគ្នាយើង