ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចអុលឡោះតាអាឡា ព្រមទាំងអាចស្គាល់ទ្រង់បានទៀតផង។
១ កូរិនថូស 6:7 - អាល់គីតាប គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ការដែលអ្នករាល់គ្នាប្ដឹងផ្ដល់គ្នានោះ ជាការបរាជ័យទាំងស្រុងសម្រាប់អ្នករាល់គ្នារួចទៅហើយ។ ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការអយុត្តិធម៌នោះវិញ? ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការកេងបន្លំវិញ? Khmer Christian Bible ដូច្នេះកាលអ្នករាល់គ្នាមានរឿងក្ដីនឹងគ្នាឯង នោះអ្នករាល់គ្នាមានកំហុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីមិនឲ្យគេធ្វើខុសលើទៅ ហេតុអ្វីមិនឲ្យគេគៃបន្លំលើទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមពិត ដែលគ្រាន់តែមានរឿងក្តីនឹងគ្នា នោះអ្នករាល់គ្នាខុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីបានជាមិនស៊ូទ្រាំនឹងបងប្អូនដែលធ្វើខុសលើខ្លួន? ហេតុអ្វីបានជាមិនស៊ូទ្រាំឲ្យគេកេងបន្លំខ្លួនជាជាង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ |
ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចអុលឡោះតាអាឡា ព្រមទាំងអាចស្គាល់ទ្រង់បានទៀតផង។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងសង្គ្រោះអ្នក។
ដោយពួកគេមានចិត្តមិនស្មោះ ពួកគេត្រូវតែទទួលទោស គឺអុលឡោះតាអាឡានឹងផ្ដួលរំលំអាសនៈរបស់ពួកគេ ព្រមទាំងកំទេចស្ដូបរបស់ពួកគេទៀតផង។
សាខេក្រោកឈរឡើង ជម្រាបអ៊ីសាជាអម្ចាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំនឹងចែកទ្រព្យសម្បត្តិរបស់ខ្ញុំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើខ្ញុំទារពន្ធពីអ្នកណាហួសកំរិត ខ្ញុំនឹងសងអ្នកនោះវិញមួយជាបួន»។
ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតអុលឡោះបានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្ដដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលពររបស់ទ្រង់តាមបន្ទូលសន្យានៃទ្រង់។