រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
១ កូរិនថូស 6:6 - អាល់គីតាប បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ បងប្អូនប្ដឹងផ្ដល់នឹងបងប្អូន ហើយធ្វើដូច្នេះនៅចំពោះអ្នកមិនជឿថែមទៀត! Khmer Christian Bible គឺបងប្អូនប្ដឹងផ្ដល់បងប្អូនឯង ហើយនៅចំពោះមុខអ្នកមិនជឿទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿទៀតផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ |
រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
នៅថ្ងៃបន្ទាប់ម៉ូសាបានប្រទះឃើញជនជាតិអ៊ីស្រអែលខ្លះកំពុងវាយគ្នា គាត់ក៏មានប្រសាសន៍សំរុះសំរួលគេថាៈ “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។
ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់អុលឡោះឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏បរិសុទ្ធកាត់ក្ដីវិញ!
គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន?
សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?
តើអាល់ម៉ាហ្សៀស និងអ៊ីព្លេសហ្សៃតនចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា?
អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។