ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំអះទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
១ កូរិនថូស 6:4 - អាល់គីតាប ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំអះមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នករាល់គ្នាមានរឿងក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យអ្នកដែលត្រូវគេមើលងាយក្នុងក្រុមជំនុំមកកាត់ក្ដីឬ? Khmer Christian Bible ចុះបើអ្នករាល់គ្នាមានរឿងក្តីនៅក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យពួកអ្នកដែលក្រុមជំនុំមើលងាយកាត់ក្ដីឲ្យឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើអ្នករាល់គ្នាមានរឿងក្ដីក្នុងជីវិតនេះ ម្ដេចក៏អ្នករាល់គ្នាឲ្យមនុស្សដែលក្រុមជំនុំមិនសូវរាប់អានកាត់ក្ដីទៅវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី |
ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំអះទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកម៉ាឡាអ៊ីកាត់ ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទំរាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!
ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?