ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 15:46 - អាល់គីតាប

មិន​មែន​រូប​កាយ​ជា​វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ជា​វិញ្ញាណ កើត​មក​តាម​ក្រោយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាងណាមិញ មិនមែន​រូបកាយ​ខាងវិញ្ញាណ​ទេ ដែល​មក​មុន គឺ​រូបកាយ​ខាងសាច់ឈាម​វិញ​; លុះក្រោយមក ទើប​មាន​រូបកាយ​ខាងវិញ្ញាណ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មិន​មាន​រូបកាយ​ខាង​វិញ្ញាណ​មុន​ទេ​ គឺ​មាន​រូបកាយ​ខាង​សាច់ឈាម​មុន​ រួច‍ទើប​មាន​រូបកាយ​ខាង​វិញ្ញាណ​ជាក្រោយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ មិន​មែន​រូប​កាយ​ខាង​វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ខាង​សាច់​ឈាម​វិញ បន្ទាប់​មក ទើប​រូប​កាយ​ខាង​វិញ្ញាណ​មក​តាម​ក្រោយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ កើត​មក​តាម​ក្រោយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ

សូមមើលជំពូក



១ កូរិន‌ថូស 15:46
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប​សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត


ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺអាដាម​ក៏​មាន​ជីវិត​រស់​ឡើង» បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។


មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​សូរ៉កា។


រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​រស‌អុលឡោះ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​រស‌អុលឡោះ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​រស‌អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។