អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
១ កូរិនថូស 14:4 - អាល់គីតាប អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងបន្ទូលនៃអុលឡោះវិញ កសាងក្រុមជំអះ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយភាសាដទៃ ស្អាងទឹកចិត្តខ្លួនឯង រីឯអ្នកដែលថ្លែងព្រះបន្ទូលវិញ ស្អាងទឹកចិត្តក្រុមជំនុំ។ Khmer Christian Bible អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាងតែខ្លួនឯងទេ រីឯអ្នកដែលថ្លែងព្រះបន្ទូល ស្អាងក្រុមជំនុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ |
អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែងបន្ទូលនៃអុលឡោះ ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ
ក្នុងក្រុមជំអះមុនដំបូងបង្អស់ អុលឡោះបានតែងតាំងឲ្យមានសាវ័ក បន្ទាប់មក ទ្រង់តែងតាំងអ្នកថ្លែងបន្ទូល បន្ទាប់មកទៀត ទ្រង់តែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានអំណោយទានខាងធ្វើការអស្ចារ្យ អំណោយទានខាងប្រោសអ្នកជំងឺឲ្យជា អំណោយទានខាងជួយអ្នកដទៃ អំណោយទានខាងណែនាំអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ។
ទោះបី ខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ម៉ាឡាអ៊ីកាត់ក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកអំណោយទានសម្រាប់កសាងក្រុមជំអះ។
ការនិយាយភាសាចម្លែកអស្ចារ្យ ជាទីសំគាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ជាទីសំគាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងអុលឡោះ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលអុលឡោះសំដែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំអះ។
ផ្ទុយទៅវិញ អ្នកណាថ្លែងបន្ទូលនៃអុលឡោះ អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្ដគេ។
ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងបន្ទូលនៃអុលឡោះ។ អ្នកថ្លែងបន្ទូលនៃអុលឡោះសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំអះទើបសំខាន់។