ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:34 - អាល់គីតាប

សូម​ឲ្យ​ស្ដ្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំអះ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ហ៊ូកុំ​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​ឲ្យ​ពួក​ស្រ្ដីស្ងាត់​ស្ងៀមនៅ​ក្នុង​ក្រុមជំនុំ​ចុះ​ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​ពួកនាង​និយាយ​ឡើយ​ គឺ​ឲ្យ​ពួកនាង​ចុះចូល​ដូច​ដែល​គម្ពីរ​វិន័យ​បាន​ចែង​ទុក​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រីៗ​ត្រូវ​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ក្រុម​ជំនុំ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឡើយ គឺ​នាង​ត្រូវ​ចុះ​ចូល ដូច​មាន​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ស្រាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ​នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រិត្យ‌វិន័យ​ក៏​សំដែង​ដែរ

សូមមើលជំពូក



១ កូរិន‌ថូស 14:34
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សំរាល​កូន ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។


សូម​បង​ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ដ្រីៗ​ទូរអា​ទៅ​កាន់​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​សម ឬ​មិន​សម?


ក៏​ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា អាល់ម៉ា‌ហ្សៀស​នាំ​មុខ បុរស​គ្រប់​គ្នា បុរស​នាំ​មុខ​ស្ដ្រី ហើយ​អុលឡោះ​នាំ​មុខ​អាល់ម៉ា‌ហ្សៀស។


ផ្ទុយ​ទៅ​វិញ​ស្ដ្រី​ណា​ទូរអា ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ដ្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។


អុលឡោះ​ជា​អម្ចាស់​មាន​បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​ថាៈ «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ដ្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្ដែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»។


ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ដ្រីៗ​និយាយ​ក្នុង​ក្រុម‌ជំអះ មិន​សមរម្យ​ទេ។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។


បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់។


ឲ្យ​មាន​ចិត្ដ​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ដ​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ដ​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​បន្ទូល​របស់​អុលឡោះ​បាន​ឡើយ។