ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:26 - អាល់គីតាប

បង​ប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​អុលឡោះ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​អុលឡោះ​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំអះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ បងប្អូន​អើយ!​ នៅ​ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​ គឺ​ម្នាក់​មាន​ចម្រៀង​សរសើរ​តម្កើង​ ម្នាក់​មាន​សេចក្ដី​បង្រៀន​ ម្នាក់​មាន​ការ​បើកសំដែង​ ម្នាក់​មាន​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​មាន​ការ​បកប្រែ​ ចូរ​ធ្វើ​ការ​ទាំង​អស់​សម្រាប់​ការ​ស្អាង​ចិត្ដ​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ពេល​បងប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំនុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុក‌ដំកើង មាន​សេចក្ដី​បង្រៀន មាន​សេចក្ដី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្ដី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង

សូមមើលជំពូក



១ កូរិន‌ថូស 14:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បង​ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។


អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ


ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។


យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ដ ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឲ្យ​ចំរើន​ឡើង


ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ទូរអា​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ទូរអា ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។


អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​និយាយ​ទៅ​កាន់​អុលឡោះ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​រស‌អុលឡោះ​នាំ​ចិត្ដ​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។


បើ​បង​ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។


ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់​ធ្នាប់។


តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ


ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


ដើម្បី​រៀប‌ចំ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​រូប‌កាយ​របស់​អាល់ម៉ា‌ហ្សៀស​ឡើង


គឺ​គាត់​ហើយ ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​រូប‌កាយ តាម​កំរិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​រូប‌កាយ​នោះ​ចំរើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។


កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង​ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។


ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​អុលឡោះ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។ ចូរ​ច្រៀង និង​លើក‌តម្កើង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​អស់​ពី​ចិត្ដ។


ដូច្នេះ​ចូរ​លើក​ទឹក​ចិត្ដ​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។