Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:2 - អាល់គីតាប

2 អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​និយាយ​ទៅ​កាន់​អុលឡោះ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​រស‌អុលឡោះ​នាំ​ចិត្ដ​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ជាការពិត អ្នក​ដែល​និយាយ​ភាសាដទៃ មិនមែន​និយាយ​ទៅកាន់​មនុស្ស​ទេ គឺ​និយាយ​ទៅកាន់​ព្រះ​វិញ ដ្បិត​គ្មានអ្នកណា​ស្ដាប់យល់​ឡើយ​; តាមពិត អ្នកនោះ​និយាយ​អាថ៌កំបាំង​ក្នុង​វិញ្ញាណ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ​ គឺ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់​ ព្រោះ​គ្មាន​អ្នកណា​ម្នាក់​ស្ដាប់​យល់​ទេ​ អ្នក​នោះ​និយាយ​ពី​សេចក្ដី​អាថ៌កំបាំង​ដោយ​ព្រះវិញ្ញាណ‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្ដី​អាថ៌‌កំបាំង ដោយ​នូវ​វិញ្ញាណ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:2
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។


ពួក​គេ​ពុំ​ដឹង​ថា យូសុះ​ស្តាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​គាត់​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។


ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេប​ណា និង​លោក​យ៉ូអា​ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ី‌រី​ថា៖ «សូម​លោក​មេត្តា​និយាយ​មក​យើង​ខ្ញុំ ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្តាប់​ភាសា​លោក​បាន តែ​សូម​កុំ​និយាយ​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សំគាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អ៊ីព្លេស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។


អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។


ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ព្រម​ទាំង​លើក​តម្កើង​អុលឡោះ​ផង។


លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ រស‌អុលឡោះ​ដ៏​វិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ និង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ផង។


រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​សំឡេង​ទេ។


អុលឡោះ​មាន​អំណាច នឹង​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស តាម​តែ​អុលឡោះ​បាន​សំដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ទ្រង់​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ


ក្នុង​ក្រុម‌ជំអះ​មុន​ដំបូង​បង្អស់ អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក បន្ទាប់​មក ទ្រង់​តែង‌តាំង​អ្នក​ថ្លែង​បន្ទូល បន្ទាប់​មក​ទៀត ទ្រង់​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ អំណោយ​ទាន​ខាង​ណែ‌នាំ​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។


ទោះ​បី ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ម៉ាឡា‌អ៊ីកាត់​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។


ទោះ​បី​ខ្ញុំ​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។


បើ​បង​ប្អូន​អរ​គុណ​ទ្រង់ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ីន» យល់​ស្រប​នឹង​ពាក្យ​អរ​គុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ!


បង​ប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​អុលឡោះ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​អុលឡោះ​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំអះ។


ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្ដែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ទាំង​អស់​គ្នា


អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​រស‌អុលឡោះ ដ្បិត​រស‌អុលឡោះ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​បំណង​របស់​អុលឡោះ​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។


យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​អុលឡោះ ដែល​ទ្រង់​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​អុលឡោះ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង‌រឿង​មក​យើង។


ចូរ​អង្វរ​ទ្រង់​សម្រាប់​ខ្ញុំ​ផង សូម​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ដ​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ


អុលឡោះ‌តាអាឡា​នឹង​នាំ​ប្រជា‌ជាតិ​មួយ ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ​ពួយ អ្នក​ស្តាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។


គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ដ​បង​ប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​ផ្ទាល់


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​អុលឡោះ​បាន​សំដែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។


នៅ​គ្រា​ណា​ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​បន្លឺ​សំឡេង​ឡើង គឺ​នៅ​ពេល​គាត់​ចាប់​ផ្ដើម​ផ្លុំ​ត្រែ អុលឡោះ​នឹង​សម្រេច​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ទ្រង់ ដូច​ទ្រង់​បាន​ប្រទាន​ដំណឹង‌ល្អ​ទុក​ជា​មុន តាម​រយៈ​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម