ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្តល់ប្រាជ្ញាញាណ ឲ្យពួកគេអាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ដើម្បីញែកគាត់ឲ្យបានបរិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។
១ កូរិនថូស 12:7 - អាល់គីតាប រសអុលឡោះប្រោសប្រទានឲ្យម្នាក់ៗសំដែងអំណោយទាន ដើម្បីជាប្រយោជន៍រួម ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះវិញ្ញាណត្រូវបានសម្ដែងក្នុងម្នាក់ៗ ដើម្បីជាប្រយោជន៍ គឺ: Khmer Christian Bible ដ្បិតមនុស្សម្នាក់ៗបានទទួលការបើកសំដែងមកពីព្រះវិញ្ញាណសម្រាប់ជាប្រយោជន៍រួម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល |
ត្រូវប្រាប់ពួកសិប្បករទាំងអស់ថា យើងនឹងផ្តល់ប្រាជ្ញាញាណ ឲ្យពួកគេអាចធ្វើសម្លៀកបំពាក់សក្ការៈសម្រាប់ហារូន ដើម្បីញែកគាត់ឲ្យបានបរិសុទ្ធ និងឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។
អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។
រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកអំណោយទានសម្រាប់កសាងក្រុមជំអះ។
បងប្អូនបានអរគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។
ក៏ប៉ុន្ដែ នៅក្នុងក្រុមជំអះ ខ្ញុំចូលចិត្ដនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងបន្ទូលនៃអុលឡោះ។ អ្នកថ្លែងបន្ទូលនៃអុលឡោះសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំអះទើបសំខាន់។