Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:17 - អាល់គីតាប

17 បង​ប្អូន​បាន​អរ​គុណ​ដូច្នេះ ល្អ​វិសេស​វិសាល​ហើយ តែ​បង​ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដ្បិត​ការ​ដែល​អ្នក​អរព្រះគុណ​ព្រះ ល្អ​មែន​ហើយ ប៉ុន្តែ​អ្នកដទៃ​មិន​ត្រូវបាន​ស្អាងទឹកចិត្ត​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ​រីឯ​អ្នក​ អ្នក​អរព្រះគុណ​បាន​ល្អ​មែន​ ប៉ុន្ដែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បងប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បងប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។


ខ្ញុំ​សូម​អរ​គុណ​អុលឡោះ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បង​ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត


អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​វិញ កសាង​ក្រុម‌ជំអះ។


ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្ដែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចេះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ។ អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុម‌ជំអះ​ទើប​សំខាន់។


បង​ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង​ប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​អុលឡោះ​បាន​សំដែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​អុលឡោះ​ឲ្យ​បង​ប្អូន​ដឹង ថ្លែង​បន្ទូល​នៃ​អុលឡោះ ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង​ប្អូន​ជាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម